បន្ទាយមានជ័យ៖ ឈ្មួញបាននាំទា ចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ប៉ុស្តិ៍ចាក់ដី ក្នុងមួយថ្ងៃរាប់ពាន់ក្បាលដែលជាការព្រួយបារម្ភឆ្លងជំងឺផ្តាសាយបក្សីនិងប៉ះពាល់ទីផ្សារសត្វក្នុងស្រុក។
ប្រភពព័ត៌មានបានឲ្យដឹងថាសត្វទា រស់រាប់ពាន់ក្បាលក្នុងមួយថ្ងៃដែលឈ្មួញនាំចូលពីប្រទេសថៃល្មើសច្បាប់នាំចូលមកម្ពុជាតាមច្រករបៀងខុសច្បាប់ដែលឃើញមានរថយន្ត២គ្រឿងចាំដឹកចេញពីព្រំដែន។ ហើយច្រករបៀងប៉ុស្តិ៍ចាក់ដីនេះគឺគ្រប់គ្រងដោយលោកអនុសេនីយ៍ត្រី ភូ សុជា ជា មេកងតូចនិងជាមេប៉ុស្តិ៍ចាក់ដីដែលនៅខាងជើងច្រករបៀងអូរបីជាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ប្រភដដែលបន្តថាសត្វទារស់ដែលឈ្មួញនាំចូលពីប្រទេសថៃចូលមកកម្ពុជានេះឃើញនាំចូលទាំងយប់និងថ្ងៃហើយយកមកស្តុកទុកក្បែរព្រំដែនហើយដឹកនាំចេញ។ ហើយប្រជាពលរដ្ឋមានការព្រួយបារម្ភឆ្លងជំងឺផ្តាសាយបក្សីនិងប៉ះពាល់ដល់ទីផ្សាមាន់ទាក្រុងដែលឈ្មួញនាំចូលយ៉ាងគគ្រឹកគគ្រេងរាល់យប់និងថ្ងៃ។
ទាក់ទិនឈ្មួញឃុបឃិតជាមួយកម្លាំងយោធាការពារព្រំដែនដែលឈរជើងតាមបន្ទាត់ព្រំដែនលួចនាំចូលមាន់ទាចូលតាមច្រករបៀងចាក់ដីបានទំនាក់ទំនងទៅលោក ហ៊ុយ តូច នាយការិល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដែរតែមិនអាចទំនាក់ទំនងបញ្ជាក់បានឡើយ ៕