ទីផ្សារ​ស្រូវ​សែន​ក្រអូប​ត្រូវបាន​ឈ្មួញកណ្តាល​ឱ្យ​តម្លៃ​ឡើង​ចុះ​តាមតែ​ចិត្ត​ផល​ដំបូង​១​តោន​តម្លៃ​១​លាន​២​សែន​ចុះ​តម្លៃ​មក​១​លាន​រៀល​

25-July-2018 | ដោយ ពលមនសិការ

បន្ទាយមានជ័យ​៖ ទីផ្សារ​ស្រូវ​សែន​ក្រអូប​ត្រូវបាន​ឈ្មួញកណ្តាល​ឱ្យ​តម្លៃ​ឡើង​ចុះ​តាមតែ​ចិត្ត ផល​ដំបូង​១​តោន តម្លៃ​១​លា ន​២​សែន ចុះ​តម្លៃ​មក​១​លាន​រៀល​គឺ​ចុះ​តម្លៃ​រាល់ថ្ងៃ​សុំឱ្យ​មន្ត្រី​ជំនាញ​មាន​ចំណាត់ការ​។​

​ខេត្តបន្ទាយមានជ័យ​ភាគច្រើន​គឺ​ប្រជាកសិករ​នាំគ្នា​ពេញនិយម បង្កបង្កើនផល​ស្រូវស្រាល​ច្រើនជាង​ស្រូវធ្ងន់​ដូចជា​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប និង​ស្រូវ​ណាំ​បុ​ង ហើយ​ត្រូវ​ទទួលផល​នៅ​អំឡុង​ដើមខែ​កក្កដា ឆ្នាំ​២០១៨​នេះ​។​

​ប្រជាកសិករ​បានលើកឡើង​ថា​នៅពេល​ប្រមូល​ផល​ស្រូវ​ដំបូង​ដូចជា​ស្រូវ​សែន​ក្រអូប​ក្នុង​១​តោន​ឈ្មួញកណ្តាល​ឬ​ឈ្មួញ​ទិញ​ដាក់​តាម​រោង​ម៉ាស៊ីន​ឱ្យ​តម្លៃ​រហូតដល់​១​លាន​២​សែន​រៀល និង​ស្រូវ​ណាំង​បង់​១​តោន តម្លៃ​៧០​ម៉ឺន​រៀល​។​រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឈ្មួញ​ទិញស្រូវ​សែន​ក្រអូប​១​តោន​បញ្ចុះតម្លៃ​១​លាន​រៀល​និង​ស្រូវ​អ៊ី​អ៊ែរ​១​តោន​តម្លៃ​៦៥​ម៉ឺន​រៀល​។​

​ប្រជាកសិករ​សុំឱ្យ​មន្ត្រី​ជំនាញ​ត្រូវមាន​ចំណាត់ការ​ចំពោះ​ឈ្មួញកណ្តាល​ដែល​ទិញស្រូវ​ដាក់​តាម​រោង​ម៉ាស៊ីន​ដែល​ឱ្យ​តម្លៃ​ស្រូវ​ឡើង​ចុះ​តាមតែ​អំពើ​ចិត្ត​ធ្វើ​ប្រជាកសិករ​ជួប​ការលំបាក​រឿង​ទីផ្សារ​ស្រូវ​សុំឱ្យ​ដាក់​តម្លៃ​កំណត់ឱ្យ​បានច្បាស់លាស់​ស​ម្រា​ប់​ទីផ្សារ​ស្រូវ​នេះ​ជាការ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។​

​លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ខេត្តបន្ទាយមានជ័យ​រហូត​ដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ តម្លៃ​ស្រូវ​ដែល​ឈ្មួញ​ទិញស្រូវ​សែន​ក្រអូប​១​តោន​តម្លៃ​១​លាន​រៀល និង​ស្រូវ​អ៊ី​អ៊ែរ​១​តោន​តំលៃ​៦៥​ម៉ឺន​រៀល​។​

​ដោយ​យោងតាម​របាយការណ៍​មន្ទីរ​កសិកម្ម​រុក្ខ​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​រហូត​ដល់ ខែមិថុនា ឆ្នាំ​២០១៨ នេះ បង្កបង្កើនផល​ស្រូវស្រាល​មាន​ផ្ទៃដី​៧៣,៥២១​ហិតា និង​ស្រូវ​អ៊ី​អ៊ែរ​មាន​ផ្ទៃដី​៦៧.០៤៨​ហិតា​៕​

ចំនួនអ្នកទស្សនា

    20613987

  • ថ្ងៃនេះ721
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56381
  • ខែនេះ171531
  • ឆ្នាំនេះ171531
  • សរុប20613987