បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បុរសម្នាក់ឈ្មោះនាគ ណែប ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានលេបថ្នាំប្រភេទថ្នាំឈ្មោះអាមីទ្រីបទីលីន(តាមការបញ្ជាក់របស់គ្រូពេទ្យថាថ្នាំសំរួលអារម្មណ៍)លេបថ្នាំលើសកំណត់ បណ្តាលអោយប្រកាច់មិនទាន់ស្លាប់ត្រូវបានម៉ែឪបងប្អូនដឹកទៅឃ្លីនិចទេវិនទីរួមខេត្តបន្ទាយមានជ័យ ពេលទៅដល់មន្ទីរពេទ្យមិនទាន់យកចេញពីក្នុងឡានទេ ពេទ្យមកពិនិត្យបានស្លាប់បាត់ទៅហើយ។
តាមការបំភ្លឺរបស់ម្តាយឈ្មោះល្មុត សី បានបញ្ជាក់ថា កូនរបស់ខ្លួន មានជំងឺសរសៃប្រាសាទ ហើយបានលេបថ្នាំប្រភេទខាងលើនេះរយៈពេល៤ឆ្នាំមកហើយ ថ្នាំនេះកូនរបស់ខ្លួនបានទិញពីទីក្រុងភ្នំពេញលេបដោយខ្លួនឯង ការសន្និដ្ឋានរបស់ខ្លួនការស្លាប់របស់កូនបណ្តាលមកពី លេបថ្នាំលើសពីការកំណត់របស់ពេទ្យប្រតិកម្មថ្នាំបណ្តាលអោយស្លាប់ដោយខ្លួនឯង។
សន្និដ្ឋាន ការត្រួតពិនិត្យលើខ្លួនប្រាណសាកសព ពុំឃើញមានស្នាកស្នាមអ្វីគួរអោយកត់សំគាល់ទេ ក្រោយពីការត្រួតពិនិត្យសាកសពរួចរាល់ ដូចនេះក្រុមការងារថាការ ស្លាប់របស់ឈ្មោះនាគ ណែប នេះអាចលេបថ្នាំលើកំណត់ធ្វើអោយប្រតិកម្មថ្នាំបណ្តាលអោយស្លាប់ដោយខ្លួនឯង៕