ព្រៃវែង៖ បុរសម្នាក់ត្រូវបានគូរទំនាស់យកចានគប់ចំចិញ្ចើមបណ្តាលឲ្យបែកឈាមស្រោចជោគខ្លួនត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិជំរៅ ឃុំកំពង់សឹង ស្រុកពះស្តេច ខេត្តព្រៃវែង។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនបង្កឈ្មោះម៉ក់ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជំរៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកចានថ្ម គុបទៅលើ ឈ្មោះហ៊ាង ខ្លយ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យត្រូវរបួសចិញ្ចើមខាងឆ្វេង។ មូលហេតុ មានរទំនាស់ក្នុងវង់ផឹកស៊ី។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅមណ្ឌលសុខភាពឃុំកំពង់សឹងរីឯជនបង្កររត់គេចខ្លួនបាត់។ ដោយបន្សល់ទុកនៅម៉ូតូមួយគ្រឿងHONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខផលិតឆ្នាំ២០១៧ នៅកន្លែងកើតហេតុ។ ម៉ូតូរបស់ជនសង្ស័យសមត្ថកិច្ច យកមក រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង ៕