ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះទាំងស្រុងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅផ្ទះគ្មានលេខ ស្ថិតតាមណ្តោយផ្លូវជាតិលេខ៦ ក្រុមទី៣ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះទុយ ហ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមេការសំណង់។ មូលហេតុឆ្លងចរន្តអគ្គិសនី។
ប្រភពដដែលបន្តថាផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ជាប្រភេទផ្ទះថ្មប្រក់ស័ង្កសីទំហំ ៤ម៉ែត្រx១២ម៉ែត្រ, ឆេះម៉ាស៊ីនត្រជាក់មួយគ្រឿង, ទូរទឹកកមួយគ្រឿង, ទូរទស្សន៍មួយគ្រឿង រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងប្រតិបត្តិការខាងលើកម្លាំងការិយាល័យអគ្គិភ័យប្រើប្រាស់រថយន្តចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់មួយឡាន ស្មើនឹង៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន៣គ្រឿង ប្រើប្រាស់ទឹកចំនួន២ឡាន ស្មើនឹង១០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៣គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ៕