ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ខណ្ឌដង្កោ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​

30-July-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទាំងស្រុង​នៅ​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅផ្ទះ​គ្មាន​លេខ ស្ថិត​តា​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​របស់​មន្ត្រីនគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ស៊ឹម ផានិត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​លក់ដូរ​។ មូលហេតុ ឆ្លង​ចរន្តអគ្គិសនី​។​

​ប្រភព​ដដែល​បន្តថា​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ជា​ផ្ទះ​ប្រភេទ​សំណង់ ផ្ទះ​ទៀម​មាន​ដំបូល​និង​ជញ្ជាំង​ស័ង្កសី ទំហំ ៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ​។ ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឲ្យ​ឆេះ​ម៉ូតូ​ម៉ាក​ទ្រី​ម​សង់​មួយគ្រឿង​, ទូរ​ទឹកកក​មួយគ្រឿង​, សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​អស់ទាំង​ស្រុង និង​ពុំបាន​បណ្តោយ​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​

​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ខាងលើ​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ប្រើប្រាស់​រថយន្ត​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​ឡាន ស្មើនឹង​១០​ម៉ែត្រគូប ៕​

ចំនួនអ្នកទស្សនា

    20613857

  • ថ្ងៃនេះ591
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56251
  • ខែនេះ171401
  • ឆ្នាំនេះ171401
  • សរុប20613857