ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គី​Next​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​ZumerX បុក​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​២​នាក់​

31-July-2018 | ដោយ ពលមនសិការ

​កណ្ដាល​៖ ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​Next​មួយគ្រឿង​ជិះ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ម៉ូតូ​Zumer X​ឈប់​មិនទាន់​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។ ករណី​គ្រោះថ្នាក់​ច​រា រណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៥០​នាទី លើផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៦ ស្ថិត​ក្នុងភូមិ​អន្លង់​រមៀត​លិច ឃុំ អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​របួសធ្ងន់​ឈ្មោះ អ៊ុន រតនៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​Next ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល​1X-7899​។ ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត​ម៉ាក​ម៉ាក​ZumerX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GY-2472 ជិះ​ដោយ​ឈ្មោះ ធួ​ក ជី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រើង ឃុំ​មាន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ សាក្សី​បានឃើញ​ជនរងគ្រោះ​ជា​អ្នកជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​Next ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​ជិះ​មកដល់​ចំណុចកើតហេតុ ក៏​បត់​ឆ្លងផ្លូវ​ទៅ​ទិស​ខាងលិច ខណៈនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ZumerX ធ្វើដំណើរ​ពី​ត្បូង​មក​ជើង ឈប់​មិនទាន់​ក៏​បុក​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គី​Next​ពីមុខ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ជា​អ្នកជិះ​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គី​Next​ទទួលរង​របួសធ្ងន់ និង​អ្នកជិះ​ម៉ូតូ​ហុងដា​Zumer x ទទួលរង​របួសស្រាល ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។​ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

ចំនួនអ្នកទស្សនា

    20613937

  • ថ្ងៃនេះ671
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56331
  • ខែនេះ171481
  • ឆ្នាំនេះ171481
  • សរុប20613937