ព្រៃវែង៖ មនុស្ស២នាក់បានរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃអង្គារ៍ ៤រោចខែទុតិយាសាឍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រ៩២-៩៣ នៅក្នុងភូមិជ្រលង ឃុំប្រាសាទ។
មន្ត្រីនគរបាលខេត្តព្រៃវែងបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកលុចស៊ិសRX300 ពាក់ស្លាកលេខ ភ្នំពេញ 2N-0367 បើកពីលិចដល់ចំណុចខាងលើបានបុករ៉ឺម៉កម៉ូតូអេតចាយគ្មានស្លាកលេខដែលបើកបត់ឆ្វេងចូលចាក់សាំង(មកពីកើតបញ្ច្រាសទិសគ្នា)បណ្ដាលអោយរងគ្រោះខាងរ៉ឺម៉កពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់។ ត្រូវបានបញ្ជូនទៅបន្ទីរពេទ្យបង្អែកស្រុក។ចំពោះអ្នកបើកបរថយន្តបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕