ពោធិ៍សាត់៖ សាកសពបុរសរងគ្រោះម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងអង្រឹងនៅចំណុចផ្ទះអ្នកស្រុកមួយដែលទុកចោលទំនេរគ្មានមនុស្សនៅស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៦និង៥នាទីរសៀលថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋម្នាក់ឈ្មោះអៀប ប៉ោហេង ភេទប្រុស បានប្រាប់ឱ្យដឹងថា រូបគាត់បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹងនៅចំណុចខាងលើ មួយរំពេចនោះរូបគាត់ក៏បានផ្តល់ព័ត៌មានឱ្យសមត្ថកិច្ច ឃើញហេតុការណ៍ដូចនេះកម្លាំងជំនាញបច្ចេកទេសវិទ្យសាស្ត្រនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយចុះពិនិត្យកន្លែងកើតហេតុជាបន្ទាន់។
ក្រោយពីចុះដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ លើសាកសព លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានអះអាងថាសាកសពបុរសរងគ្រោះឈ្មោះម៉ៅ វៀត ភេទប្រុស អាយុ៥០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុ បានស្លាប់តាំងពីវេលាម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល។
លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយបានបន្តថាតាមការសន្និដ្ឋាន សាកសពបុរសរងគ្រោះស្លាប់ដោយសារគាំងបេះដូ ង(ខ្យល់គរ)ទើបបណ្តាលឱ្យស្លាប់បែបនេះសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕