នគរបាលខណ្ឌឫស្សីកែវចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ 

01-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០១ ខែ សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​០៥​នាទី នៅ​ចំណុច​សំណង់​មិន​រាបរយ ក្រុម​០៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ង្វៀង យ៉ាំង​ឌាំ​ង ភេទ​ប្រស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​០៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​។​

​វត្ថុតាង​ដកហូត​មានៈ​-​ក្រាម​ព៌​ណសរ​ថ្លា​ចំនួន ២២​កញ្ចប់​, -​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១, ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​, -​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយ​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​។​

​ទិសដៅ​បន្ត​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បន្តធ្វើ​ការស្រាវជ្រាវ ដើម្បី​បង្ក្រាប​ជាប្រចាំ ៕

 

ចំនួនអ្នកទស្សនា

    21086057

  • ថ្ងៃនេះ5721
  • ម្សិលមិញ6171
  • សប្តាហ៍នេះ19451
  • ខែនេះ41421
  • ឆ្នាំនេះ643601
  • សរុប21086057