ព្រះវិហារ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើកូនចុងរបស់ខ្លួនកាលពីថ្ងៃ សៅរ៍០១ រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១និង១០នាទី នៅចំណុចលើផ្ទះជនសង្ស័យ ថា សុផល ស្តិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារបានឲ្យដឹងថាថ្ងៃច័ន្ទ ៣រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ សេង មុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ (ត្រូវជាម្តាយជនរងគ្រោះ) រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ បានប្តឹងទៅលើជនសង្ស័យឈ្មោះ ថា សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ (ត្រូវជាប្តីចុង) ថាបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីរបស់គាត់ឈ្មោះ ភ ប ផ អាយុ៦ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕