នគរបាលគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្ត

01-August-2018 | ដោយ ពលមនសិការ

សៀមរាប​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​គោកចក​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ជួញដូរ​និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ​គោក​បេង សង្កាត់​គោកចក​និង​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម​ក្រុង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។

​មន្ត្រីនគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ អុល ណា​រ៉ាត់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​(​ជួញដូរ​និង​ចាត់ចែង​) និង​ទី​២-​ឈ្មោះ ឡេង សុធា​ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩១ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​(​រក្សាទុក​និង​ចាត់ចែង​)​។​

​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត​វត្ថុតាង​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១៦​កញ្ចប់​ស្មើនឹង​ទំងន់ ២,២​ក្រាម​ទាំង​សំបក​រួម​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទូរស័ព្ទដៃ​០៣​គ្រឿង​។ ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​

ចំនួនអ្នកទស្សនា

    20612337

  • ថ្ងៃនេះ8501
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54731
  • ខែនេះ169881
  • ឆ្នាំនេះ169881
  • សរុប20612337