ត្បូងឃ្មុំ៖ កាលពីថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ជូនថាគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់១៤,៨៩ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់១៥,២ម៉ែត្រ។ទឹកបានលិចចូលតំបន់ទំនាប និងតំបន់មួយចំនួនទៀតដែលនៅអមសងខាងដងទន្លេ ៕