ឧត្តមានជ័យ៖កាលពីថ្ងៃពុធទី០១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ និងកម្លាំងជំនាញសម្របសម្រួលផ្លូវច្បាប់ដោយលោកព្រះរាជអជ្ញារង អមសាលាដំបូងខេត្ត បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិទំនប់ដាច់ ឃុំទំនប់ដាប់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនសង្ស័យឈ្មោះ នុប សឿន ភេទស្រី អាយុ៦១ឆ្នាំ រស់នៅ ភូមិឃុំខាងលើ។ ដកហូតវត្ថុតាងរួមមានៈថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០៣កញ្ចប់ ស្មើរ ២៥៨,៥៦ក្រាម (ថ្លឹងទាំងសំបកថង់) -ទូរស័ព្ទដៃចំនួន១ គ្រឿង និងសម្ភារៈសំរាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ៕