បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងនគរបាលប្រមាណជិត១០០នាក់ធ្វើពលកម្មកាត់ស្មៅនិងបោះសំអាតសួនច្បារនៅព្រឹកនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកម្លាំងនគរបាលជាតិក្រៅពីការការងារការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគឺចូលរួមជួយកាត់ស្មៅនិងដើមផ្កាបោះសំអាតសួនច្បារ២ចំណុចនៅចំណុចសួនច្បារខាងលិចនិងខាងកើតក្បាលស្ពានសែសិប ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថារយៈពេលកន្លងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ជួយរំដោះរកទីទួលសុវត្ថិភាព និងគ្រោះរាំងស្ងួតដឹកទឹកចែកជូនដល់ប្រជាពលរដ្ឋ ជួយប្រមូលផលស្រូវ កសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្រពីផ្ទះស្លឹកមកផ្ទះឈើប្រក់ស័ង្កសី និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាក។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានកោតសសើរចំពោះមន្ត្រីនគរបាលខេត្ត/ស្រុក/ក្រុងដែលបានការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្គ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨បានដំណើរការល្អប្រសើរ ៕