សៀមរាប៖ ក្រុមយុវជនជិះម៉ូតូប្រើបំពង់ស៊ីម៉ាំងធំៗ បង្កឲ្យឮខ្លាំង នាំឲ្យរំខានដល់អ្នកដទៃនិងភ្ញៀវទេសចរណ៍នោះ ត្រូវបានមន្ត្រីនគរបាលចរាចរខេត្តសៀមរាប ឃាត់ទុកបានជាង១០គ្រឿងដើម្បីអប់រំ។
លោកវរសេនីយ៍ឯក ជិម សុវណ្ណនាយការិយាល័យចរាចរផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថាដោយមានបទបញ្ជារបស់លោកអភិបាលខេត្ត និងមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ទើបកម្លាំង ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានចុះដាក់នៅតាមគោលដៅ ត្រួតពិនិត្យនិងចាប់ដកហូត ម៉ូតូដាក់បំពង់ស៊ីម៉ាំងធំៗកែច្នៃ ខុសបច្ចេកទេស ដែលធ្វើឲ្យ មានសំលេងខ្លាំង រំខាន ដល់អ្នកដទៃនៅពេលយប់ហើយ តម្រូវឲ្យ ម្ចាស់ម៉ូតូ យករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ។
លោកបន្តថា ការចុះចាប់នេះនឹងធ្វើដូចភ្លៀងរលឹម ដោយយោងតាមការណែនាំ របស់លោកឧត្តមសេនីយ៍ស្នងការខេត្ត។ លោកថានៅយប់មិញ ចាប់បានម៉ូតូដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស បានចំនួន១៣គ្រឿង។ជាមួយគ្នានេះនគបាលចរាចរ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមាននិងកំពុងប្រើប្រាស់ ម៉ូតូស៊ីមាំងកែច្នៃ សូមកែសម្រួ លឡើងវិញ ជៀសវាង ខាតបង់ថវិការនិងពេលវេលា ៕