បុរសម្នាកចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បានសម្រេច នៅស្រុកស្វាយអន្ទរ

03-August-2018 | ដោយ ពលមនសិការ

ព្រៃវែង​៖ បុរស​ម្នាក់​បាន​យក​ខ្សែ​រលី​ឡុង​ពណ៌​ស​ចងក​សម្លាប់​ខ្លួនឯង​ស្លាប់​នៅក្នុង​បន្ទប់ទឹក​កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​។​​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​សាកសព​ឈ្មោះ ធុំ ធឿន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ចចក​ទី​១ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​លុះ​ព្រឹក​ឡើង​ឆ្លង​ចូល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​ព្រឹក ទើប​ប្រពន្ធ​ចុះមក​ក្រោមផ្ទះ​ចូល​បន្ទប់ទឹក​បានឃើញ​ប្តី​ចងក​ស្លាប​នៅក្នុង​បន្ទប់ទឹក​តែម្តង​។​

​តាម​ការអះអាង​របស់​ឈ្មោះ​អ៊ុក ពៅ ភេទ​ស្រី ត្រូវជា​ប្រពន្ធ​របស់​សាកសព​បាន​បញ្ជាក់ថា​ប្តី​របស់គាត់ ចេះតែ​ស្រ​ម៉ៃ​ឃើញ​មាន​គេ​មក​ចាប់គាត់​យកទៅ​រយៈពេល​០៣​ថ្ងៃ​មកហើយ គាត់​ប្រាប់​ប្រពន្ធ​មិនអោយ​ដេក​ទេ​ចាំ​យាម​គាត់ តែ​ប្រពន្ធ​អត់ងងុយ​ពេក​ក៏​ដេកលក់​មួយសន្ទុះ​ប្តី​ក៏​ចុះមក​ចងក​សម្លាប់ខ្លួន​តែម្តង​។ ក្រោយពី​សមត្ថកិច្ច ពិនិត្យ​ជាក់ស្តែង​លើ​រូបរាងកាយ​សព បញ្ជាក់ថា ឈ្មោះ ធុំ ធឿន ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ពិតមែន​។ ក្រោយ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​កម្លាំង​នគរបាល​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសា​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ចំនួនអ្នកទស្សនា

    20612417

  • ថ្ងៃនេះ8581
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54811
  • ខែនេះ169961
  • ឆ្នាំនេះ169961
  • សរុប20612417