ភ្នំពេញ៖លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសចំនួន០៣ករណីក្នុងនោះមានករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ)ចំនួន ០២ករណីឃាត់ខ្លួនជនសង្ស័យម្នាក់។ ករណីលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (វាយយកម៉ូតូ) ចំនួន១ករ ណី ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។
ករណីទី១៖លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ចំណុចគល់ស្ពានអាកាសផ្សារដីហុយខាងលិច ផ្លូវសហព័ន្ធរុស្សី ក្រុម៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៦និង១០នាទី។
ករណីទី២៖អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ចំណុចមុខផ្ទះលេខ១៦៦អឺ០ ផ្លូវលេខ១៨២ ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទី។
ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង១៥នាទី នៅចំណុចបន្ទប់ជួលលេខ២០១ ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានជនសង្ស័យម្នាក់ឈ្មោះ សុធា សុផានិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៥៦ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់កាកាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈដាវស្រោមពណ៌ស ប្រវែង០១ម៉ែត្រចំនួន ០១, ស្លាកលេខម៉ូតូ សៀមរាប1F-7927 ចំនួនមួយបន្ទះ, សម្ភារៈប្រើប្រាស់គ្រឿងញៀន (ដប ចំនួន ០១ , ដែកកេះ ចំនួន ០៣ ,ក្រដាស់អាលុយមីញ៉ូម មួយចំនួន ), ស៊ីមកាត Metfone ចំនួន ៥៣ បន្ទះ។
ករណីទី៣៖អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (វាយយកម៉ូតូ) នៅចំណុចចក្រុមហ៊ុនក្រឡុកស៊ីម៉ង់SCG ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង០០និង៣០នាទីរំលងអាធ្រាតឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៨និង ០០នាទី នៅចំណុចចំណុចភោជនីយដ្ឋានសប្បាយ សប្បាយ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានជនសង្ស័យចំនួន ០៤ នាក់ ប្រុស បញ្ជូនមកកាន់ការិយាល័យ។
ជនសង្ស័យទី១-ឈ្មោះ កែវ ភារុណ ហៅប៊ី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកក្រុមហ៊ុនបោះពុម្ព ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ អ៊ិច ចក្រី ហៅហ្វ័រ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៩B ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ ឆាវ សំអិត ហៅរាជ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបោះពុម្ពស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៤-ឈ្មោះ ណុច តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសេរីមង្គល ថ្នាក់ទី១០ ភូមិឫស្សីជ្រោយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សាន ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកផ្សារអេអន២ ស្នាក់នៅផ្ទះជួល ផ្លុវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សម្ភារៈបាត់បង់ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស លាយក្រហម សេរីឆ្នាំ២០១៤ ឡើងសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1AS-4917។
បច្ចុប្បន្នជនសង្ស័យចំនួន ០៥ នាក់និងវត្ថុតាង ពាក់ព័ន្ធបទល្មើស ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕