បាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០១៨ វេលាម៉ោង១៥និង០៥នាទី នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែករិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យឈ្មោះ សុខ ប៊ុនឡុក ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICEម៉ាទឹកកកចំនួនមួយកូនថង់តូច ទម្ងន់១,៧៥ក្រាមទាំងសម្បក, ទូរស័ព្ទមួយគ្រឿង និងថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕