បន្ទាយមានជ័យ៖មនុស្សម្នាក់បានស្លាប់ខណៈពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ និង ៣នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ កើតឡើងវេលាម៉ោង៧ និង១០នាទីយប់ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានឲ្យដឹងថាមុនដំបូងមានម៉ូតូ០១គ្រឿងម៉ាកHONDA WAVE ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1A-8276 បើកបរដោយឈ្មោះ ហួ សុខន ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានអ្នករួមដំណើរឈ្មោះដួង រើន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេតបន្ទាយមានជ័យ។បានបើកក្នុងទឹសដៅពីលិច ទៅកើតដោយល្បឿនលឿនហើយបានឡើងវ៉ាជេងម៉ូតូ០១គ្រឿងក្នុងស្ថានភាពគ្រោះថ្នាក់ រួចក៏បានរេចង្កូតទៅ បុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ បាតដំបង1H-3032 ក្នុងទិសដៅច្រាសគ្នា ដែលបើកបរដោយឈ្មោះ ហេង សំអេង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ មានអ្នករួមដំណើរឈ្មោះ នី រិទ្ធី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិថ្មីឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ បណ្តាយអោយកើតមានគ្រោះថ្នាក់តែម្តង ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់និងអ្នករងបួសធ្ងន់-ស្រាលទី១-ឈ្មោះហួនសុខន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្បន្ទាយមានជ័យ(រងរបួសធ្ងន់បាក់ភ្លៅឆ្វេង ស្មងឆ្វេង) ជាអ្នកបើកបរម៉ូតូ HONDA WAVE ។ ទី២-ឈ្មោះ ដួង រើន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ស្លាប់នៅមន្ទីពេទ្យ)ជាអ្នករួមដំណើរម៉ូតូ HONDA WAVE ។ ទី៣-ឈ្មោះ ហេង សំអេង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ( រងរបួសស្រាល) ជាអ្នកបើកបរម៉ូតូ DREAM។ ទី៤-ឈ្មោះនី រិទ្ធី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិថ្មីឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ( រងរបួសស្រាល) អ្នករួមដំណើរម៉តូ DREAM ។ ចំណែកម៉ូតូខូចធ្ងន់ទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយ តាមនិតិវធីច្បាប់ ៕