សៀមរាប៖បុរសវ័យចំណាស់ម្នាក់ត្រូវបានឃាតកចូលទៅក្នុងផ្ទះរួចអាករដោយកាបិតប័ងតោបណ្តាលឲ្យស្លាប់យ៉ាងអ ណោចអធ័មក្នុងថ្លុកឈាមរួចរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពបានបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ជនរងគ្រោះរស់នៅម្នាក់ឯងព្រោះប្រពន្ធនិងកូនទៅធ្វើកម្មករនៅប្រទេសថៃ។
ប្រភពបន្តថាជនល្មើសអាចជាអ្នកនៅជិតខាងគ្នាហ្នឹង ហើយដំណើរសាច់រឿងទំនាស់អាចបណ្តាលមកពីផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា។
សមត្ថកិច្ចបានឲ្យដឹងថាករណីឃាតកម្ម ដ៏សាហាវនៅស្រុកសូទ្រនិគម នេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕