ម៉ូតូបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់ នៅក្រុងបាវិត

06-August-2018 | ដោយ ពលមនសិការ

ស្វាយរៀង​៖​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​១០​នាទី កាលពី​ថ្ងៃអាទិត្យ​០៩​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​០៥​ខែសីហា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​០១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៤៩-១៥០ ស្ថិតក្នុង​ភូមិ​កំពោ​ត​ជ្រួក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​មន្ត្រីនគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ស្វាយរៀង 1G-7581 បើកបរ​ដោយ​ឈ្មោះ ទុំ ផល្លិត ភេទ​ប្រុស អាយ​៣៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រួក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​(​រងរបួស​ធ្ងន់​ក្បាល​)​និង​អ្នករួមដំណើរ​ឈ្មោះ​នាង ចាន់​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយគ្នា​(​រងរបួស​ធ្ងន់​ក្បាល​)​បើកបរ​ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បត​ឆ្វេង​ហើយក៏​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FM-2254 បើកបរ​ដោយ​ឈ្មោះ កង ទ្បា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ច្រកម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង (​រងរបួស​ធ្ងន់​ក្បាល​)​និង​អ្នករួមដំណើរ​ឈ្មោះ ចាន់ សា​វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ ត្រូវជា​ម្តាយបង្កើត​អ្នកបើកបរ​មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយគ្នា​(​រងរបួស​ស្រាល​)​។​

​ចំពោះ​អ្នករងរបួស​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ផលិត​ឆ្នាំ​២០១៥​បា​នប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ទាំង ២​នាក់​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ ផលិត​ឆ្នាំ​២០១៦ បា​នប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ប្រភព​ដដែល​បន្តថា​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​សេ​១២៥​ផលិត​ឆ្នាំ​២០១៥​បទ​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រមូល​វត្ថុតាង​ទាំង​០២​គ្រឿង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រៃ​អ​ង្គុ​ញ​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕​

ចំនួនអ្នកទស្សនា

    20612487

  • ថ្ងៃនេះ8651
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54881
  • ខែនេះ170031
  • ឆ្នាំនេះ170031
  • សរុប20612487