ជនសង្ស័យ៣នាក់ ឆក់ទូរស័ព្ទជនជាតិបានសម្រេច ត្រូវនគរបាលស្រាវជ្រាវចាប់ខ្លួន

06-August-2018 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​ដៃ​ជនជាតិ​ចិន​)​កាលពី​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​និង​០៥​នាទី​ ស្ថិត​នៅ​ចំណុច​ ផ្លូវ​ឧតុនិយម​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​រសៀល​។​

​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ទី​១-​ឈ្មោះ​ ហ៊ុយ​ សេង​លី​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ មុខរបរ​ សិស្ស​ មាន​ទីលំនៅ​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ (​ អ្នក​បើក​ម៉ូតូ​ ),​ ទី​២-​ឈ្មោះ​ វី​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ មាន​ទីលំនៅ​ ក្រុម​៣៥​ ភូមិ​៣​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ (​ ជិះ​ពីក្រោយ​ឆក់​ )​ និង​ទី​៣-​ឈ្មោះ​ ខន​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ ក្រុម​៣៥​ ភូមិ​៣​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ (​ សមគំនិត​ )​។​

​វត្ថុ​តាង​ចាប់​យក​បាន​៖​ ម៉ូតូ​មួយ​គ្រឿង​ ម៉ា​កនិច​ ពណ៌​ស​-​ខ្មៅ​ ស្លាក​លេខៈ​ ភ្នំពេញ​ 1CW-3419​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីនៈ​០១៣៧៣៨(​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។​

​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ ភេទ​ប្រុស​ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ​ ។​
​សម្ភារៈ​បាត់បង់​៖​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ ម៉ាក​ IPHONEX​ ពណ៌​ខ្មៅ​។​ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20614097

  • ថ្ងៃនេះ831
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56491
  • ខែនេះ171641
  • ឆ្នាំនេះ171641
  • សរុប20614097