កំពង់ធំ៖ បុរសមានសតិមិនសូវគ្រប់ម្នាក់បានស្លាប់ ដោយសារធ្វើលោតទឹកស្ទឹងសែន។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទី នៅចំណុចភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ថាច ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរ កសិករ នៅភូមិ/សង្កាត់កើតហេតុខាងលើ។ ប្រពន្ធឈ្មោះ ផ្លង់ សុគន់ អាយុ ៤៤ឆ្នាំ រស់នៅជាមួយគ្នា។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពដោយមានការចូលរួមពី លោកមេភូមិស្នែងក្របី និងសាច់ញាតិក្រុមគ្រួសារសពការពិនិត្យសពមិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ។ ឆ្លងតាមការពិនិត្យសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕