បន្ទាយមានជ័យ៖ អភិបាលខេត្តបានកើសសើរចំពោះក្រុងចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យដែលបានចូលរួមមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដែលលើកឡើងកិច្ចសំណេះសំណាលនិងពិភាក្សានៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការថា ក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យប្រមាណជិត១០០នាក់បានចូលរួមសំណេះសំណាលនិងសម្តែងការគួរសមពិភាក្សានិងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថានៅដើមឆ្នាំ២០១៨ក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានគៀងកូរថវិកាមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកបានចំនួន៧គ្រួសារក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណដែលមានចាស់ជរា ពិការ ស្ត្រីមេម៉ាយ និងអ្នកផ្ទុកមេរោគអេដស៍ ហើយបានដង្ហែរទានវស្សាចូលរួម២វត្តរួមមានទានវស្សានិងបរិក្ខានិងបច្ច័យចូលរួមជួយលើវិស័យសាសនាដែលជាសាសនារដ្ឋ។
លោក ចៅ ជីអាន បានមានប្រសាសន៍បញ្ជាក់ថាក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាស្ថាបនិកនៃក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)និងឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លូក ជាប្រធានក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)។ ដែលត្រូវបានបង្កើតក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)តាមបណ្តាខេត្តទូរទាំងប្រទេសកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំប្រទេសកម្ពុជាមាន សុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនគ្រប់វស័យនៅកម្ពុជា។
ក្នុងឱកាសដែលជួបសំណេះសំណាលនិងពិភាក្សាលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះលោក ចៅ ជីអាន ជាប្រធានក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យ ដែលបានធ្វើការងារមនុស្សធម៌ក្នុងខេត្តបន្ទាយមានជ័យកន្លង។
លោកបានសំណូមពរដល់ក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យ ត្រូវចូលសហការការគ្នាជាក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការងារបម្រើសង្គម។ និងថ្លែងអំណគុណចំពោះក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ខនៅខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតបាន៧៨,១៦% ៕