នគរបាលបញ្ញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការ ពីបទជួញដូរគ្រឿងញៀន

07-August-2018 | ដោយ ពលមនសិការ

តាកែវ​៖​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ខេត្តតាកែវ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ទោ​ ម៉ាក់​ សេរី​វ​ឌ្ឍ​នា​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​ និង​២០​នាទី​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ បង្ក្រាប​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ និង​បំរើសេវា​ផ្លូវភេទ​ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ប៉ូ​ សុខ​លី​ ភេទ​ស្រី​ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​ ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ខេត្តតាកែវ​។​

​ទីតាំង​ទី​១-​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់ៈ​ ទី​១-​ឈ្មោះ​ ប៉ូ​ សុខ​លី​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ៍​ ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ខេត្តតាកែវ​ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤៥​កញ្ចប់​តូច​,​ ទី​២-​ឈ្មោះ​ កុយ​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​៤​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ និង​ទី​៣-​ឈ្មោះ​ សាន់​ ស្រី​គុន​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​៤​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់​តូច​ និង​ស្ត្រី​បំរើសេវា​ផ្លូវភេទ​ចំនួន​០៣​នាក់​។​

​បន្ទាប់​ពី​ធ្វើការ​សាកសួរ​ឈាន​ទៅ​បង្ក្រាប​ទីតាំង​ទី​០២-​នៅ​វេលា​ម៉ោង​១៦​ និង​៥០​នាទី​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ស៊ុ​ បុល​ ស្ថិត​នៅ​ភូមិ​ស្វាយ​រុន​ ឃុំ​ជំ​រះ​ពេន​ ស្រុក​សំរោង​ ខេត្តតាកែវ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ ទី​១-​ឈ្មោះ​ ប៉ូ​ សុខ​លី​ម​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​រុន​ ឃុំ​ជំ​រះ​ពេន​ ស្រុក​សំរោង​ និង​២-​ឈ្មោះ​ ស៊ុ​ បុល​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​រុន​ ឃុំ​ជំ​រះ​ពេន​ ស្រុក​សំរោង​ ខេត្តតាកែវ​ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​កញ្ចប់​តូច​ ជ​ញ្ជី​ញ​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​មួយ​ និង​ម៉ូតូ​មួយ​គ្រឿង​។​

​លោក​វរសេនីយ៍ទោ​បាន​បន្ត​ថា​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់​ ដកហូត​វត្ថុ​តាង​រួម​មានៈ​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​បាន​សរុប​ចំនួន​១៧៩​កញ្ចប់​តូច​,​ ម៉ូតូ​០១​គ្រឿង​ និង​ជញ្ជីង​សម្រាប់​ ថ្លឹង​ថ្នាំ​ញៀន​០១​គ្រឿង​។​

​លោកនាយ​ការិយាល័យ​ប្រឆាំង​គឿ​ង​ញៀន​បាន​បន្ថែម​ថា​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០៥​នាក់​ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ ចំណែក​ស្ត្រី​បំរើសេវា​ផ្លូវភេទ​ចំនួន​០៣​នាក់​ ដោយ​យោង​តាម​ការ​ស្តាប់​ចម្លើយ​ឃើញ​ថា​ពុំ​មានការ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន​និង​មានការ​ឯកភាព​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​ ព្រមទាំង​បានការ​អនុញ្ញាត​ពី​ លោក​ព្រះរាជអាជ្ញា​ លោក​ក៏​បាន​ដោះ​លែងឱ្យ​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ផង​ដែរ​៕​

ចំនួនអ្នកទស្សនា

    20612187

  • ថ្ងៃនេះ8351
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54581
  • ខែនេះ169731
  • ឆ្នាំនេះ169731
  • សរុប20612187