ព្រះវិហារ៖ ដោយមានការដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ថ្ងៃ ចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាឃ សំអូន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកជាំក្សាន្ត បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលរបស់ជនសង្ស័យភូមិ ឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យឈ្មោះ មុំ ឡៃ ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ។
ដកហូតវត្ថុតាងរួមមានៈ សារធាតុញៀន មេតំហ្វេតាមីន ប្រភេទក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ ទម្ងន់៨,០៥ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, ខ្សែដៃជ្រលក់ទឹកមាសចំនួន ០១ខ្សែ, ខ្សែកដែកចំនួន០១ខ្សែ, កាបូបពណ៌ទឹកប៉ិច ចំនួន០១, លុយរៀល ចំនួន ២០០,០០០ រៀល។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបំភ្លឺនិងកសាង
សំណុំរឿងតាមនីតិវិធី បញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕