សង្ស័យ​ខឹង​ប្រពន្ធ​ស្តីបន្ទោស​ បុរស​ម្នាក់​ចងក​ សម្លាប់​ខ្លួននៅ​ក្នុង​បន្ទប់​ដេ​ក

08-August-2018 | ដោយ ពលមនសិការ

ព្រៃវែង​៖​បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ដេក​នៅ​យប់​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៨​។​ ជន​រង​គ្រោះ​ឈ្មោះ​នី​ ប៊ុ​ន​ថេ​ង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​គក​ ឃុំ​អង្គរ​ទ្រេត​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៧​និង​៣០​នាទី​ ទើប​ប្រពន្ធ​បើកទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​បានឃើញ​ ប្តី​ចងក​សម្លាប់​ខ្លួន​។​ តាម​ការ​អះអាង​របស់​ឈ្មោះ​ឈឺ​ន​ ចាន់​រដ្ឋ​ ភេទ​ស្រី​ ត្រូវជា​ប្រពន្ធ​របស់​សាកសព​
​បាន​បញ្ជាក់​ថា​កាលពី​វេលា​ម៉ោង​៦​និង​០៥​នាទី​ល្ងាច​ ខ្លួន​បាន​ស្តីបន្ទោស​ដល់​ប្តី​ ប៉ុន្តែ​ប្តី​មិន​បាន​តបត​អ្វី​ទេ​ ព្រមទាំង​មិន​បាន​ហូប​បាយ​ជាមួយ​ប្រពន្ធ​ផង​ដែរ​។​

​ក្រោយ​ពី​សមត្ថកិច្ច​ បាន​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​លើ​រូបរាង​កាយ​សព​បញ្ជាក់​ថា​ ឈ្មោះ​ នី​ ប៊ុ​ន​ថេ​ង​ ពិតជា​បាន​ចងក​សម្លាប់​ខ្លួន​ពិតមែន​។​ ក្រោយមក​យើង​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសា​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ចំនួនអ្នកទស្សនា

    20614527

  • ថ្ងៃនេះ1261
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56921
  • ខែនេះ172071
  • ឆ្នាំនេះ172071
  • សរុប20614527