ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​ ល្វី​ស​ មុ​ស៊ី​គី​វ៉ា​បូ​ រដ្ឋមន្ត្រី​ការ​បរទេស​ កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ និង​សហគមន៍​អាហ្វ្រិក​បូព៌ា​ នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ា​ន់​ដា​ និង​ឯកឧត្តម​ ម៉ា​ម៉ា​ឌី​ ទូ​រ៉េ​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ហ្គី​ណេ​ នៅ​កម្ពុជា​

09-August-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ ល្វី​ស​ មុ​ស៊ី​គី​វ៉ា​បូ​ រដ្ឋមន្ត្រី​ការ​បរទេស​ កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ និង​សហគមន៍​អាហ្វ្រិក​បូព៌ា​នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ា​ន់​ដា​ និង​ឯកឧត្តម​ ម៉ា​ម៉ា​ឌី​ ទូ​រ៉េ​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ហ្គី​ណេ​ នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​
​កិច្ចប្រជុំ​នេះ​ នឹង​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ និង​ការ​ស្វែងរក​ការ​គាំទ្រ​របស់​កម្ពុជា​ ចំពោះ​បេក្ខភាព​លោក​ជំទាវ​ ល្វី​ស​ មុ​ស៊ី​គី​វ៉ា​បូ​ ជា​អគ្គលេខាធិការ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ ដែល​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១១​ ដល់​ ទី​១២​ ខែតុលា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ នៅ​ប្រទេស​អា​ម៉េ​នី​។​

​លោក​ជំទាវ​ ល្វី​ស​ មុ​ស៊ី​គី​វ៉ា​បូ​ និង​ឯកឧត្តម​ ម៉ា​ម៉ា​ឌី​ ទូ​រ៉េ​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ឥណ្ឌូចិន​ ដូច​ជា​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ ដើម្បី​ស្វែងរក​ការ​គាំទ្រ​សម្រាប់​បេក្ខភាព​ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ ៕

ចំនួនអ្នកទស្សនា

    20609207

  • ថ្ងៃនេះ5371
  • ម្សិលមិញ16391
  • សប្តាហ៍នេះ51601
  • ខែនេះ166751
  • ឆ្នាំនេះ166751
  • សរុប20609207