បត់​ឆ្វេង​មិន​ប្រយ័ត្ន​ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​ពីក្រោយ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ ៤​នាក់​

09-August-2018 | ដោយ ពលមនសិការ

​ស្វាយ​រៀង​៖​ កាលពី​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​និង​៤៥​នាទី​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​លើ​ផ្លូវ​ផា​តិ​លេខ​១​ចន្លោះ​គី​ទ្បូ​ម៉ែត្រ​១៦០-១៦១​ ស្ថិត​ក្នុងភូមិ​តា​បឹ​ប​ សង្កាត់​បា​វិត​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​ ផលិត​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​បើកបរ​ដោយ​ឈ្មោះ​វឿ​ន​ សូ​ ភេទ​ប្រុស​ អាយ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​បុគ្គលិក​កាស៊ីណូ​ មាន​ទីលំនៅ​ភូមិ​ច្រក​ឫស្សី​ សង្កាត់​បាទី​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ (​រង​របួសស្រាល​ពាក់មួក​សុ​វត្ថ​ភាព​និង​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​)​និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ហ៊ុន​ ចន្ទី​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​រ​បុគ្គលិក​កាស៊ីណូ​មាន​ទីលំនៅ​ភូមិ​ សង្កាត់​ជាមួយ​គ្នា​ត្រូវជា​ប្រពន្ធ​(​រង​របួសស្រាល​ពាក់មួក​សុ​វត្ថ​ភាព​)​ បើកបរ​ពី​កើត​ទៅ​លិច​លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បន្ថយល្បឿន​បត់​ឆ្វេង​ហើយ​ក៏​មាន​ម៉ូតូ​១​គ្រឿង​បាន​បុក​ប៉ះ​គ្នា​ពីក្រោយ​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​គ្មាន​ ផលិត​ឆ្នាំ​២០១៦​ បើកបរ​ដោយ​ឈ្មោះ​ ញ៉ៃ​ ឧត្តម​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​រោង​សំណង់​មាន​ទីលំនៅ​ភូមិ​ព្រៃ​ចារ​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង​ (​រង​របួសស្រាល​ពាក់មួក​សុ​វត្ថ​ភាព​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​)​និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ពៅ​ វិ​ស​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​សំណង់​រស់នៅ​ភូមិ​ដំបូក​ជួរ​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ (​បណ្តាល​ឲ្យ​រង​របួសធ្ងន់​គ្មាន​ពាក់មួក​សុ​វត្ថ​ភាព​)​ បើកបរ​ពី​កើត​ទៅ​លិច​។​

​បច្ចុប្បន្ន​វត្ថុ​តាង​ទាំង​២​គ្រឿង​សម្ថ​កិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បន្ត​។​ ម៉ូតូ​ខូចខាត​ស្រាល​ទាំង​២​គ្រឿង​ចំពោះ​អ្នក​រង​របួស​ទាំង​០៤​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ ពន្លឺ​បូព៌ា​បា​វិត​ ៕

ចំនួនអ្នកទស្សនា

    20609577

  • ថ្ងៃនេះ5741
  • ម្សិលមិញ16391
  • សប្តាហ៍នេះ51971
  • ខែនេះ167121
  • ឆ្នាំនេះ167121
  • សរុប20609577