នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ អបអរសាទរ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ទទួល​បាន​ជ័យ​ជំនះ​យ៉ាងច្រើន​លើសលប់​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​

09-August-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្នុង​នាម​រដ្ឋាភិបាល​ និង​ប្រជាជន​ថៃ​ ខ្ញុំ​មាន​កិត្តិយស​សូម​សម្តែង​នូវ​ក្តី​អបអរ​សារ​ទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ទទួល​បាន​ជ័យ​ជំនះ​យ៉ាងច្រើន​លើសលប់​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។​

ខ្ញុំ​ជឿជាក់​ថា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ និង​អាណត្តិ​ថ្មី​របស់​សម្តេច​តេ​ជោ​ កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​ខាង​មុខ​។​ ខ្ញុំ​សូម​អបអរសាទរ​ផង​ដែរ​ចំពោះ​សម្តេច​តេ​ជោ​ និង​អាជ្ញា​ធរមាន​សម្ថ​ត​កិច្ច​ពាក់ព័ន្ធ​របស់​កម្ពុជា​ទាំងអស់​ ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកបដោយ​ជោគជ័យ​ខាងលើ​។​ 

​ប្រទេស​ថៃ​ ក្នុង​នាម​ជា​អ្នក​ជិតខាង​មួយ​ដ៏​ជិត​ស្និទ្ធ​ សូម​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង​ចំណងមិត្តភាព​យូរអង្វែង​ និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​យើង​ទាំង​ពីរ​ ៕​

ចំនួនអ្នកទស្សនា

    20609437

  • ថ្ងៃនេះ5601
  • ម្សិលមិញ16391
  • សប្តាហ៍នេះ51831
  • ខែនេះ166981
  • ឆ្នាំនេះ166981
  • សរុប20609437