ព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទរក្សាទុកកាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២១នឹង ៥០នាទី ក្នុងខារ៉ាអូខេ ហាវមិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យឈ្មោះ LIN NIAN YU ជនជាតិចិន ភេទប្រុស។ វត្ថុតាងដកហូតបានៈ ថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន០២កញ្ចប់ដែល ដកហូតពីខ្លួនរបស់ឈ្មោះ LIN NIAN YU នឹងលុយចំនួន ១៤០ ដុល្លាអាមេរិក, ទូរស័ព្ទមួយគ្រឿង។
នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ LIN NIAN YU នោះមិនព្រមសហការជាមួយសមត្ថកិច្ចនឹងព្យាយាមកុហកសមត្ថកិច្ចរហូតដល់ម៉ោង០១និង៣០នាទីរំលងអាធ្រាត្រ ទើបកម្លាំងសមត្ថកិច្ចបន្ត ទៅឆែកឆេរបន្ទប់ជួលលេខ ២០៤ នៅផ្ទះសំណាក់ មករា ស្ថិតនៅជិតឆ្នរអូរឈើទាល ។ វត្ថុតាងដកហូតបានថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន ០១ កញ្ចប់, ដបសម្រាប់ជក់ថ្នាំញៀនមួយ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕