នគរបាល​ម្នាក់​ស្លៀក​ខោខ្លី អះអាងថា​ខ្លួនឯង​ប៉ូលិស ដក​កាំភ្លើង​គម្រាម​បាញ់​ជនរងគ្រោះ​នៅតាម​ផ្លូវ​សាធារណៈ​

10-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖ ប្រភពពី​ជនរងគ្រោះ​ម្នាក់​បាន​ឲ្យ​ដឹងថា​មាន​បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​បាន​ដក​កាំភ្លើង​គម្រាម​រក​បាញ់​ប្រជាពលរដ្ឋ នៅវេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​លេខ​២៧៨ ខាងក្រោយ​អតីត​រោងកុន​គិរី​រម្យ ក្នុង​ខណ្ឌចំការមន​។​

​ប្រភព​ដដែល​បន្តថា​មន្ត្រីនគរបាល​ដែល​គេ​ចោទប្រកាន់ថា​ដក​កាំភ្លើង​គម្រាម​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​យប់នោះ​ឈ្មោះ លន់ ស៊ីវ​ថេ​ង ឋា​ន្ត​រ​ស័ក្តិ​អនុសេនីយ៍ទោ អត្តលេខ ៧៥៣៣២​។ ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដែល​នាំ​ឲ្យ​មាន​ករណី​ដក​គម្រាម​បាញ់​ខាងលើ​សង្ស័យ​មកពី ជម្លោះ​ពាក្យសម្តី​។​

​ជនរងគ្រោះ​ដែល​អះអាងថា​ខ្លួន​ត្រូវ​នគរបាល​ទំនើង​ដក​កាំភ្លើង​គម្រាម​រក​បាញ់ បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​រូបគេ និង​មិត្ត​ភ័ក្ត្រ​បាន​ជិះ​ម៉ូតូ​នៅតាម​ផ្លូវ​ស្ងាត់​មួយ ស្រាប់តែ​ក្រុម​បុរស​អះអាង​ខ្លួន​ថា​ជា​នគរបាល​នេះ​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ហើយ​ស្រែកថា​ចោៗ ហើយ​ជិះ​តាម​ពួកគេ​រហូត​។ បន្ទាប់ពី​ឃើញ​ដូច​នោះ​ពួកគេ​ភ័យ ហើយក៏​ជិះ​ម៉ូតូ​រត់​មករក​កន្លែង​មនុស្ស​ច្រើន ដើម្បី​ការពារ​ខ្លួន​តែម្តង​។​

​បើ​តាមរយៈ​វីដេអូ​ដែល​ប្រជាពលរដ្ឋ​ថត​បាន​នេះ បន្ទាប់ពី​បាន​ប៉ះ​ពាក់​សម្តី និង​ដក​កាំភ្លើង​អា​មេគ​ម្រាម​បាញ់​គេ​ហើយ បុរស​អះអាង​ជា​មន្ត្រីនគរបាល និង​បក្ខពួក​ក៏បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​បាន​ទៅ​។​

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​សកម្មភាព​ដ៏​ព្រៃផ្សៃ​របស់​បុរស​អះអាង​ខ្លួន​ជា​មន្ត្រីនគរបាល​នេះ បាននាំគ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​សកម្មភាព​នេះ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាលជាតិ មេត្តា​ស្រាវជ្រាវ​រករឿង​ហេតុ​ពិត ហើយក៏​សង្ឃឹមថា នឹងដាក់​វិន័យ​ទៅលើ​បុរស​អះអាង​ជា​មន្ត្រីនគរបាល​នេះ​តាម​វិន័យ​របស់​នគរបាលជាតិ ៕

ចំនួនអ្នកទស្សនា

    21081277

  • ថ្ងៃនេះ941
  • ម្សិលមិញ6171
  • សប្តាហ៍នេះ14671
  • ខែនេះ36641
  • ឆ្នាំនេះ638821
  • សរុប21081277