កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

11-August-2018 | ដោយ ពលមនសិការ

ត្បូងឃ្មុំ​៖​ កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៨​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ ភូមិ​ជ័យ​សុខសាន្ដ​ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​។​

​ជនសង្ស័យ​ឈ្មោះ​ កៃ​ ក​ហឺត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ រស់នៅ​ភូមិ​សែន​ជ័យ​ ឃុំ​រំចេក​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​

​វត្ថុ​តាង​ដកហូត​៖​ថ្នាំ​ញៀន​ទម្ងន់​៣,៦៥​ក្រាម​។​ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    21081477

  • ថ្ងៃនេះ1141
  • ម្សិលមិញ6171
  • សប្តាហ៍នេះ14871
  • ខែនេះ36841
  • ឆ្នាំនេះ639021
  • សរុប21081477