កម្លាំង​ចម្រុះ​ខេត្តកំពង់ចាម​ បង្ក្រាប​បទល្មើស​នេសាទ​ និង​ដុត​បំផ្លាញ​ឧបករណ៍​ល្មើសច្បាប់​ចោល​

11-August-2018 | ដោយ ពលមនសិការ

កំពង់ចាម​៖​ នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៨​និង​៣០​នាទី​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ អំពី​បទល្មើស​នេសាទ​ខុសច្បាប់​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បាន​ចាត់​បញ្ជា​លោក​អធិការ​នគរបាល​ស្រុក​កងមាស​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្តៅ​ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ ក្រុមប្រឹក្សា​ឃុំ​ស្តៅ​ ដឹកនាំ​ដោយ​លោក​ ប៊ុ​ន​ រ៉ា​ស៊ី​ អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​ និង​លោក​ ភោគ​ សា​វុ​ធ​ អភិបាលរង​ស្រុក​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​បឹង​B6​ និង​បឹង​ក្រោយ​ភូមិ​អូរ​ស្វាយ​លិច​ ឃុំ​ព្រែក​កុយ​ ស្រុក​កងមាស​។​

​ជាល​ទ្ឋ​ផល​បង្ក្រាប​និង​រឹបអូស​បានៈ​លូ​ស្បៃ​មុង​ ចំនួន​១៥០​មាត់​,​ របាំង​ព្រួល​ ចំនួន​៧៥០០​ម៉ែត្រ​,​ បង្គោល​ ចំនួន​២២៥០​ដើម​ និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ក្នុង​បឹង​ធម្មជាតិ​ចំនួន​៣០០​គីឡូក្រាម​។​ចំពោះ​សម្ភារៈ​ឧបករណ៍​វត្ថុ​តាង​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​និង​កន្លែង​ ៕

 

ចំនួនអ្នកទស្សនា

    20611777

  • ថ្ងៃនេះ7941
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54171
  • ខែនេះ169321
  • ឆ្នាំនេះ169321
  • សរុប20611777