សៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ពីបទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបឃាត់ខ្លួនកាលពីនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០និង០៥ នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ សួម ពៅចំរើនផល ភេទប្រុស ឆ្នាំកំណើត១៩៩២ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ វត្ថុតាងដកហូតៈ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១៤កញ្ចប់ ស្មើនឹងទំងន់៣,៣ក្រាម(ទំងន់សុទ្ធ), ទូរស័ព្ទដៃ០១គ្រឿង ៕