កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ ករណី​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

13-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០១​ និង​៤០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ ករណី​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​តាម​ផ្លូ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ទោ​ គួ​ក​ សុខ​ហួរ​ អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ឡាំង​ សា​វឿ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ទី​២-​ឈ្មោះ​ ផ​ន​ ដ​ន​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ និង​ទី​៣-​ឈ្មោះ​ ជួន​ សុភាព​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​ដកហូត​៖​ក្រាម​ស​ថ្លា​ចំនួន​០២​កូន​ថង់​តូច​ ម៉ូតូ​ចំនួន​០២​គ្រឿង​(​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF-4870​ ,​ ម៉ាក​សង់​ កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BP-8299)​។​

​លោក​អធិការរង​បន្ត​ថា​ មុន​ពេល​កើតហេតុ​ កម្លាំង​ល្បាត​ប៉ុស្តិ៍​រដ្ឋបាល​ អូរ​បែក​ក្អម​ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ឃើញ​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ កំពុង​ជិះ​ម៉ូតូ​០២​គ្រឿង​ឌុ​ប​គ្នា​តាម​ផ្លូវ​ ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​យើង​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​ ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន​រក​ឃើញ​ ក្រាម​ពណ៌​ស​ថ្លា​០២​កូន​ថង់​តូច​ នៅ​ជាប់​ខ្លួន​ជនសង្ស័យ​ រួច​កម្លាំង​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ យក​មក​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕

ចំនួនអ្នកទស្សនា

    20609217

  • ថ្ងៃនេះ5381
  • ម្សិលមិញ16391
  • សប្តាហ៍នេះ51611
  • ខែនេះ166761
  • ឆ្នាំនេះ166761
  • សរុប20609217