នារីម្នាក់ចូលកក់សក់រួចបន្លំលួចការបូប​ត្រូវម្ចាស់ផ្ទះចាប់ប្រគល់ឲ្យសមត្ថកិច្ច

13-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៨​ និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ករណី​អំពើ​លួច​ (​លួច​យក​កាបូប​)​ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៣B​ បើក​អ៊ុតសក់​ និង​លក់​កាបូប​ ផ្លូវ​បេតុង​ ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ ។​

​លោក​វរសេនីយ៍ទោ​ គួ​ក​ សុខ​ហ៊ួ​រ​ អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ពឿ​ន​ រស្មី​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ច្រេស​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ មាន​សារធាតុ​ញៀន​។​

​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ក​ ណា​រិ​ន​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​អ៊ុតសក់​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​៣B​ បើក​អ៊ុតសក់​ និង​លក់​កាបូប​ ផ្លូវ​បេតុង​ ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​ ​វត្ថុ​តាង​ចាប់​យក​ ៖​ កាបូបស្ពាយ​ស្រី​ ចំនួន​០២​ របស់​ជន​រង​គ្រោះ​ ។​

​លោក​អធិការរង​បន្ត​ថា​ មុន​ពេ​កើតហេតុ​ ជនសង្ស័យ​បាន​ដើរ​ចូល​មក​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​កក់សក់​ឲ្យ​ ក្រោយ​ពី​ជនសង្ស័យ​កក់សក់​រួច​ ជនសង្ស័យ​បាន​ដើរទៅ​មើល​កាបូប​ជន​រង​គ្រោះ​ដាក់​លក់​ និង​សួរ​ពី​តម្លៃ​កាបូប​ ពេល​ជន​រង​គ្រោះ​ភ្លេចខ្លួន​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​របស់​ជន​រង​គ្រោះ​ពី​ក្នុង​ទូរ​ រួច​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ គេចខ្លួន​បាន​ចំងាយ​ប្រហែល​២០០​ម៉ែត្រ​ ជន​រង​គ្រោះ​និង​ប្តី​ បាន​ជិះ​ម៉ូតូ​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ សាកសួរ​រួច​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕

ចំនួនអ្នកទស្សនា

    20611567

  • ថ្ងៃនេះ7731
  • ម្សិលមិញ16391
  • សប្តាហ៍នេះ53961
  • ខែនេះ169111
  • ឆ្នាំនេះ169111
  • សរុប20611567