កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

14-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​ និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​តាម​ផ្លូ​២០០៤​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

​ជនសង្ស័យ​ឈ្មោះ​ សំ​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កម្លាំង​ល្បាត​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ឃើញ​ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​ ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​យើង​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​ត្រួតពិនិត្យ​លើ​ដងខ្លួន​ រួច​កម្លាំង​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ យក​មក​ធ្វើការ​សាកសួ​ និង​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕

ចំនួនអ្នកទស្សនា

    20611657

  • ថ្ងៃនេះ7821
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54051
  • ខែនេះ169201
  • ឆ្នាំនេះ169201
  • សរុប20611657