ភ្នំពេញ៖ នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៩និង៣០នាទី ជនជាតិចិនម្នាក់ ឈ្មោះ HE JIGUANG ភេទប្រុស អាយុ២៧ឆ្នាំ បានមកកាន់ស្នាក់ការអន្តោប្រវេសន៍ស្ថិតនៅ ផ្ទះលេខ៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
បន្ទាប់មកការិយាលស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃ០៨ ខែសីហា ឆ្នាំ២០១៨ តាមច្រកល្បៀងពីប្រទេសថៃ ចូលមកកម្ពុជា។
សមត្ថកិច្ចពិនិត្យឃើញថា គ្មានប្រថាប់ត្រាចូលលើលិខិតឆ្លងដែន (ទិដ្ឋាការរបស់ប្រទេសកម្ពុជា)។ ត្រូវបាន បញ្ជូនជននេះទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕