ពោធិ៍សាត់៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនដោយសារមានជំងឺប្រចាំកាយ កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រោលគោក្រោយផ្ទះ ស្ថិតនៅក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមការរៀបរាប់របស់កូនបង្កើតនៃជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរយៈពេលពីរ បីថ្ងៃមុន ឪពុករបស់ខ្លួនបានដើរផឹកស៊ីស្រវឹងជាប្រចាំ ហើយមកដល់ផ្ទះ ចេះតែមានអារម្មណ៍ភ័យខ្លាច និងរត់គេចពីផ្ទះមួយទៅផ្ទះ និងធ្លាប់ធ្វើ ចងកម្តងរួចមកហើយតែមិនបានសម្រេច។ លុះមកដល់ថ្ងៃកើតហេតុខាងលើនៅវេលាម៉ោង១៨និង៣០នាទីល្ងាច បានចងកសម្លាប់ខ្លួននៅក្នុងក្រោលគោបានសម្រេចត្រូវបានកូន បុរសជនរងគ្រោះប្រទះឃើញចងកនៅនឹងមេដំបូលរោងគោ និងក្រម៉ាក្រហម ការ៉ូ ស្លាប់បាត់ទៅហើយ បន្ទាប់ពីកូន មកពីមើលទូរទស្ស៍វិញ រួចកូនបានស្រែកយំ ក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយកូនបានយកកាំបិតត្នោតកាត់ខ្សែដាក់ចុះមកក្រោម។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានករណីនេះកើតឡើង សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យជាក់ស្តែង និងបានឲ្យដឹងពីអត្តសញ្ញាណបុរសជនរងគ្រោះមានឈ្មោះ សុខ ប៊ិន អាយុ៥៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ(ប្រពន្ធស្លាប់ចោល) មានកូនក្នុងបន្ទុក០៣នាក់ស្រី០១នាក់។
ក្រោយពីធ្វើការពិនិត្យលើសាកសពនៅកន្លែងកើតហេតុរួចមក លោកបានបន្តថាសពបុរសនេះពិតជាបានស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយមូលហេតុ គឺមកពីការធុញថប់នឹងជំងឺរ៉ាំរ៉ៃប្រចាំកាយដែលកើតជាយូរមកហើយ ៕