រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ ប្រជុំ​ទប់ស្កាត់​ការ​ធ្វើ​ផ្នូរ​ឬ​ម៉ុង​សព​ នៅ​ជើងភ្នំ​ស្វាយ​

15-August-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ ដើម្បី​ថែរក្សា​ការពារ​និង​ធ្វើ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ របៀបរៀបរយ​ ក្នុង​ទីប្រជុំជន​ នា​ក្រុង​សិរី​សោ​ ភ័​ណ​ ឲ្យ​កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត​នោះ​ និង​សោភ័ណ​ភាព​កាន់តែ​ស្អាត​ល្អ​ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​ នៅ​ថ្ងៃ​ទី​១៤​ខែសីហា​ឆ្នាំ​២០១៨​ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ បាន​ធ្វើការ​តវ៉ា​និង​ស្នើ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ ដែល​ ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ បាន​នឹង​កំពុង​សាងសង់​ផ្នូ​ឬ​ម៉ុង​កប់ស​ពនៅ​ជើងភ្នំ​ស្វាយ​ជា​ច្រើន​នា​បច្ចុប្បន្ន​នេះ​ និង​បាន​បោះបង្គោល​ត្រៀម​នឹង​បន្ត​ការ​សាងសង់​ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​សោភ័ណ​ភាព​លើ​ភ្នំ​ស្វាយ​និង​ភ្នំ​នានា​ ក្នុង​ក្រុង​សិរី​សោភ័ណ​នេះ​។​

ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មានកា​និមន្ត​ចូលរួម​ពី​ព្រះ​តេជគុណ​ អស់លោក​ លោកស្រី​ ដោយ​មាន​ស​ង្ឈ​ដីកា​ និង​ការ​ផ្តល់​យោបល់​ល្អ​ ក្នុង​ការ​ពិភាក្សា​គ្នា​ ក្នុង​ក៏​បាន​ធ្វើការ​ គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ ដែល​បាន​ដាក់​ពា​ក្ស​បណ្តឹង​តា​វ៉ា​ មិន​ឲ្យ​មានការ​សាងសង់​ផ្ណូ​ ម៉ុង​ឬ​ចេ​តី​យ៍​នៅ​លើ​ជើងភ្នំ​ស្វាយ​តទៅ​ទៀត​នោះ​ទេ​។​

ជាមួយ​គ្នា​នោះ​ដែរ​ លោក​លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុងភូមិ​ សង្កាត់​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ក្នុង​ក៏​បាន​ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​ចូលរួម​ទប់ស្កាត់​ក្នុង​ការ​សាងសង់​ផ្នូរ​ ម៉ុង​ឬ​ចេ​តី​យ៍​ តាម​ជើងភ្នំ​ឬ​ចង្កេះភ្នំ​ ដែល​មាន​វត្ត​អារាម​នៅ​ទីនោះ​។​ ដើម្បី​ថែរក្សា​ការពារ​បរិស្ថាន​ភ្ណំ​ឲ្យ​បាន​ល្អ​ បង្កើន​សោភ័ណ​ភាព​ ប្រ​ កប​ដោយ​ទិន្នន័យ​ភាព​ពណ៌​បៃតង​ស្រស់បំព្រង​ និង​កាត់​បន្ថយ​ការ​សាងសង់​ផ្នូរ​ឬ​ម៉ុង​សព​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជើងភ្នំ​ដែលរ​ម្មណី​យ​ដ្ឋា​ន​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ ទស្សនា​កំសាន្ត​។​

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ទៀត​ថា​៖​អ្វី​ដែល​មាន​ហើយ​ត្រូវ​រក្សា​ទុក​សិន​និង​ហាម​មិន​ឲ្យ​បន្ត​ការ​សាងសង់​សំណង់​ផ្សេងៗ​ នៅ​នឹង​ជើងភ្នំ​ជា​ដាច់ខាត​ ក្នុង​នោះ​មន្ទីរ​ធម្មការ​និង​សាសនា​ត្រូវ​ស្រង់​ស្ថិតិ​ចេ​តី​យ៍​ ផ្នូ​និង​ម៉ុង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​ខេត្ត​។​ មន្ទីរ​ធម្មការ​និង​សាសនា​ ត្រូវធ្វើ​លិខិត​សុំ​គោលការណ៍​ ទៅ​ក្រសួង​ធម្មការ​និង​សាសនា​ជា​បន្ទាន់​ ហើយ​មន្ទីរ​ត្រូវ​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ ពិសេស​ស​ប្រជាពលរដ្ឋ​ទូទៅ​។​ ចំណែក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ ត្រូវ​បង្កើត​គណៈ​ក​ម្មា​ការ​មួយ​ជា​បន្ទាន់​ ដើម្បី​ចុះ​ត្រួតពិនិត្យ​លើ​បញ្ហា​ដែល​ប្រឈម​ទាំងនេះ​៕​
​ ​

ចំនួនអ្នកទស្សនា

    20609657

  • ថ្ងៃនេះ5821
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52051
  • ខែនេះ167201
  • ឆ្នាំនេះ167201
  • សរុប20609657