ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានបង្ហាញមុខជនសង្ស័យ ជួញដូរ ផ្តល់ទីតាំងឲ្យជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ចំនួន៧នាក់ ដើម្បីឲ្យមហាជននិងសារព័ត៌មានដឹងស្គាល់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅអធិការនគរបាលខណ្ឌដង្កោ។
លោកអធិការនគរបាលបន្តថាជនសង្ស័យទាំង៧នាក់ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ផ្តល់ទីតាំងអោយជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០៧នាក់រួមមាន៖
ទី១-ឈ្មោះ ស ឌីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ រឿង សុខសុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៣-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៤-ឈ្មោះ ស ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៥-ឈ្មោះ ចាន់ ដារ៉ារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១០១ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៦-ឈ្មោះ កៅ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៧-ឈ្មោះ សាន់ បូរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាមួយកញ្ចប់ថង់តូច, សម្ភារៈជក់គ្រឿងញៀនមួយចំនួន, ដាវកែច្នៃ ប្រវែង៥៧សង្ទីរម៉ែត្រមួយដើម, កូនកាំបិតចំនួន២ដើម (កាំបិតស្នៀតប្រវែង២៣សង់ទីម៉ែត្រមួយដើម, កាំបិតចិតបន្លែប្រវែង៣០សង្ទីរម៉ែត្រមួយដើម)និងកន្ត្រៃដងក្រហមមួយ។
លោកអធិការបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះបង្ក្រាប ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ និងបានដកហូតវត្ថុតាងខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៧នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕