សៀមរាប៖ប៉ុលិសប៉ុស្តិ៍សង្កាត់គោចក ម្នាក់ ត្រូវឃាតកតាមប្រម៉ាញ់ចាក់សម្លាប់ ជិតដល់ផ្ទះសល់ចម្ងាយ២០០ម៉ែត្រ ទៀត ដោយ ប្រើកូនកាំបិតចុងស្រួច(កាំបិតចិត្តបន្លែ)ចំនួន២ សង្ស័យជារឿងគំនុំ (ព្រោះម៉ូតូនិងទ្រព្យសម្បត្តិនៅទាំងអស់) បណ្តាលឱ្យស្លាប់ភ្លាមៗនៅតាមផ្លូវគ្រោះក្រហម ចូលទៅផ្ទះរបស់ជនរងគ្រោះ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ ចូលទៅផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រលឹមអុល រហូតសមត្ថកិច្ចចម្រុះចុះមកជួយអន្តរាគមន៍ផងដែរ។ ជនរងគ្រោះ ក្នុងនោះត្រូវចំមុខចំនួន៩កាំបិត និង ខាងខ្នងចំនួន១កាំបិត។
ហេតុការចាក់សម្លាប់ប៉ុលិសទាំងព្រលឹមអុល បានកើតឡើង នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវគ្រោះក្រហម ពីថ្នល់ជាតិចម្ងាយប្រហែល៤០០ម៉ែត្រ ក្នុងក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្ញុំកំពុងដេកនៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូ២ទៅ៣គ្រឿង ជិះដេញចាក់គ្នា ដូចក្នុងរឿងហុងកុង ស្រាប់តែមួយសន្ទុះ ក៏ស្ងាត់ឈឹង។ ប្រភពបានបន្តថា បន្ទាប់ពីស្ងាត់ស្រែកហើយ ពួកគាត់ក៏ដាស់គ្នាចេញមកក្រៅមើល ស្រាប់តែមានមនុស្សដេកស្លាប់នៅតាមផ្លូវគ្រោះក្រហមចម្ងាយពីផ្ទះ ប្រហែល៣០ម៉ែត្រ រួចឃើញមានអ្នកជិតខាង គាត់បានខលទៅប៉ូលិសមូលដ្ឋាន ដើម្បីរាយការណ៍អំពីករណីមនុស្សស្លាប់ ខណៈពេលនោះក៏ឃើញមានប៉ូលិសប៉ុស្តិ៍សង្កាត់ស្លក្រាម និង ប៉ូលិសក្រុង/ខេត្ត កន្លែងកើតហេតុភ្លាមៗផងដែរ ព្រមទាំងមានប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើលក្រែងមានអ្នកស្គាល់។
ប៉ូលិសដែលចុះមកដល់កន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ហ៊ឹម វណ្ណរ៉ូ ភេទប្រុសអាយុ២៧ឆ្នាំ មុខងា ព្រិន្ទបាលឯក ជាមន្ត្រីប៉ូលិសប៉ុស្តិ៍សង្កាត់គោកចក ក្រុងសៀមរាប មានទីលំនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ប្រភពបានបន្តថា នៅយប់ថ្ងៃ១៤ខែសីហា ជនរងគ្រោះ បានជិះម៉ូតូ ទៅលេងផ្ទះបងធម៌ ដូចសពដង នៅក្នុង កសិន អង្គរ ហើយធ្លាប់ដេកនៅទីនោះផងដែល ដល់យប់កើតហេតុ ជនរងគ្រោះ ត្រូវបានសំរាកពី ការងារ (មិនត្រូវចំវេនប្រចាំការណ៍ទេ ) ក៏បានជិះម៉ូតូមកផ្ទះ ទាំងយប់តាមផ្លូវគ្រោះក្រហម ជិតដល់ផ្ទះហើយ ក៏ ត្រូវបានជនសង្ស័យ ដេញតាមពីក្រោយ ចាក់សម្លាប់ ទាំងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ដោយប្រើកូនកាំបិតចុងស្រួចចំនួន២ ដើម (១ដើមដងខ្មៅ ប្រវែង៣តឹក និង ១ដើមទៀត ដងខៀវលាយស ប្រវែង៣តឹក)ហើយចាក់ត្រូវចំពីមុខចំនួន៩កាំបិត និង ខាងខ្នងចំនួន១កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចជនសង្ស័យក៏ទំលាក់កាំបិត ២ដើមនោះចោល ជិតផ្លូវពីខាងស្តាំ ក្បែរសាកសព។ក្រោយពេលកើតហេតុ កម្លាំងជំនាញដែលបានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើកោសល្យវិនិច្ឆ័យ រួចបានសន្និដា្ឋនថា ជនរងគ្រោះពិតជាត្រូវឃាតករ (ជនដៃដល់)ចាក់សម្លាប់ដោយប្រើកូនកាំបិតចិត្តបន្លែមុខស្រួច ចំនួន២ដើម)ហើយជនសង្ស័យមានគ្នាចាប់២ ទៅ៣នាក់ ទើបធ្វើកើត ប្រហែលជារឿងគំនុំ ព្រោះទ្រព្យសម្បត្តិ ឃើញនៅទាំងអស់ កន្លែងកើតហេតុ។
បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅបូជានៅវត្តត្រាំនាគ ស្ថិតនៅក្នុងភូមិធ្លក អណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបទាំងព្រឹកថ្ងៃដដែល។ចំណែក ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឱ្យខានតែបាន៕រូបភាពប្រជាពលរដ្ឋនិងសមត្ថកិច្ចកំពុងចោមរោមមើល ៕