ព្រះសីហនុ ៖ នៅថ្ងៃសុក្រ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១0នាទី ស្ថិតក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ការិយាល័យអនុវត្តនិតិវិធី ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋននគរបាល ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្នជនបរទេសម្នាក់។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ Richard Lee NeuBaer ភេទប្រុស សញ្ជាតិ អូស្ត្រាលី អាយុ ៤៦ឆ្នាំ គ្មាន លិខិតឆ្លងដែនជាប់និងខ្លួន (ស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន និង មិនមានកន្លែងស្នាក់នៅពិតប្រាកដ ដេកតាមដងឆ្នេរ- ផ្លូវសាធារណៈ )។ បច្ចុប្បន្នជនបរទេសខាងលើត្រូវបានកម្លាំងជំនាញកំពុងរៀបចំ បញ្ជូនទៅអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនិតិវិធី ៕