ពោធិ៍សាត់៖ នៅថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ០៥នាទីព្រឹក សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹង ករណីរឿងរំលោភសេពសន្ថវះលើអនីតិជនកុមារីចំនួន២នាក់ នៅចំណុចភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះ កែវ នន់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានរំលោភសេពសន្ថវៈលើអនីតិជនចំនួន ០២នាក់បងប្អូនត្រូវជាចៅបង្កើតរបស់ជនសង្ស័យ។
ជនរងគ្រោះទាំង០២នាក់៖ ទី១.ឈ្មោះ ក ន អាយុ១៣ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ត្រូវបានចាប់រំលោភនៅអំឡុងឆ្នាំ២០១៧ នៅគុម្ពឬស្សីព្រៃខាងក្រោយផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិឃុំខាងលើ។ ទី២.ឈ្មោះ ក ស ណ អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវបានចាប់រំលោភសេពសន្ថវ:នៅអំឡុងខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ក្នុងផ្ទះរបស់ជនសង្ស័យ។
មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាករណីនេះក្រោយពីជនសង្ស័យឆ្លើយសារភាពរួចមក សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បី បញ្ជូនទៅតុលាការខេត្តកាត់ទោសតាមនីតិវិធី៕