កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ​

19-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ​ នៅ​ចំណុច​សិប្បកម្ម​ឡឥដ្ឋ​ទុក​ចោល​ ផ្លូវ​ថៃ​ហ្គ័​រ​ ភូមិ​របោះ​អង្កាញ់​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ម៉ោង​១៣​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ រ៉ុ​ង​ វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នកយាម​សិប្បកម្ម​ឡឥដ្ឋ​ ស្នាក់​នៅ​ចំណុច​កើតហេតុ​ (​តំណាង​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​)​។​ ជនសង្ស័យ​ឈ្មោះ​ផ​ន​ សុធា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ចំពុះក្អែក​ សង្កាត់​ ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​។​

លោក​អធិការរង​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​Suzuki​ Sogun​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ យ​-៩៥៣៦​ ក​ ណ​១​ ទៅ​ចំណុច​កើតហេតុ​ខាងលើ​ រួច​លួច​ដោះ​យក​ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ​នៅ​ក្នុង​សិប្បកម្ម​ខាងលើ​ ពេល​នោះ​ក៏​ត្រូវ​ ជន​រង​គ្រោះ​ឃើញ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ រួម​និង​វត្ថុ​តាង​បញ្ជូន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ព្រែក​ឯង​តែ​ម្តង​។​

ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​កន្លង​មក​សិប្បកម្ម​នេះ​ធ្លាប់​បាត់​ម៉ាស៊ីន​កិន​ដី​ ធ្វើ​ឥដ្ឋ​ចំនួន​៥​គ្រឿង​ ។​ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​១​ឆ្នាំ​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20607307

  • ថ្ងៃនេះ3471
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49701
  • ខែនេះ164851
  • ឆ្នាំនេះ164851
  • សរុប20607307