បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថបានបង្ក្រាបសំបុក្រចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់បាន១០នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តន៍តាមច្បាប់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨។
ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនយុវជន១០នាក់ ទី១.ឈ្មោះ ណុង កែវនី ភេទប្រុស អាយុ១៦ឆ្នាំ ទី២.ឈ្មោះ រឿន ចាន់រ៉ាត់ អាយុ១៦ឆ្នាំ ទី៣.ឈ្មោះ សុខ សុដា អាយុ២៥ឆ្នាំ ទី៤.ឈ្មោះ ហុក លីហេង អាយុ១៥ឆ្នាំ ទី៥.ឈ្មោះ អ៊ុន ផល្លី អាយុ២៧ឆ្នាំ ទី៦.ឈ្មោះ ម៉ៅ ជំនោរ អាយុ២២ឆ្នាំ ទី៧.ឈ្មោះ ងួន ដេត អាយុ១៦ឆ្នាំ ទី៨.ឈ្មោះ សុខ ដា អាយុ២០ឆ្នាំ ទី៩.ឈ្មោះ ខុន សិទ្ធិ អាយុ១៧ឆ្នាំ និងទី១០.ឈ្មោះ ហយ ហាក់ អាយុ១៩ឆ្នាំ ជនសង្ស័យ១០នាក់នេះស្នាក់នៅសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
ដកហូតវត្ថុតាងៈគ្រឿងញៀនប្រភេទមេតំហ្វាតាមីន(ហៅខេទឹកកកចំនួន៨កូនថង់តូច) ស្មើ១.១៨ក្រាម គ្រាប់កាំភ្លើង៥គ្រាប់ និងឧបករប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមណ្ឌលពីរភូមិប្រជាធម្មលិច សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថាក្រោយទទួលការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយលោកបានដាក់វិធានការដល់កម្លាំងត្រូវលុបបំបាត់អោយបទល្មើសគ្រឿងញៀនហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបឃាត់បានជនសង្ស័យ១០នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបានចាត់ការតាមច្បាប់។ ហើយដាក់វិធានការដើម្បីលុបបំបាត់គ្រឿងញៀនអោយអស់និងស្រាវជ្រាវរកចាប់ខ្លួនបន្តជនសង្ស័យជួញដូរនិងចែកចាយគ្រឿងញៀន៕