ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) ចំនួន០៤ករណី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ ក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
ករណីទី១៖ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក ALCATELONETOUCH PIXI ពណ៌ទឹកប្រាក់) នៅចំណុចមុខវត្ត ឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៨ និង៣០នាទី។
ករណីទី២៖ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក OPPOF5 ពណ៌ ក្រហម ) នៅចំណុចមុខផ្ទះលក់គ្រឿងទេសគឹម ស៊ីវ ផ្លូវលេខ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០ និង៤០នាទី។ ជនរងគ្រោះឈ្មោះ សុង វ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៤៨ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ សម្ភារៈបាត់បង់ទូរស័ព្ទដៃម៉ាក OPPO F5 ពណ៌ ក្រហម ស៊ីមកាតលេខ ០១២ /០១៦ ២៤១ ៧៧២។
ករណីទី៣៖ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាកVIVO ពណ៌ខ្មៅ ) នៅចំណុចមុខ ឪសថស្ថានសុខចំរើន ផ្លូវលេខ១៩២៨ ក្រុម២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង១០ នាទី។
ករណីទី៤៖ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកមាស ) នៅចំណុចក្លឹបហ្គោលឡាញ ផ្លូវលេខ១៩៨៦កែងផ្លូវលេខ១០០៧ ក្រុម៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល១២និង២០នាទី។
លោកនាយការិយាល័យបន្តថាជនសង្ស័យទី១-ឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ទី២-ឈ្មោះ សន សុន ហៅ ខ្ចូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
វត្ថុតាងដកហូត៖ ម៉ូតូម៉ាក KTM DUKE ពណ៌ស ផលិតឆ្នាំ ២០១៤ លេខតួ NIL លេខម៉ាស៊ីន ៤៩D៦-៤០១២៣ ពាក់ស្លាកលេខ ភ្នំពេញ 1CS-8889 , បណ្ណសម្គាល់យានយន្តពាក់ស្លាកលេខ1CS-8889, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឈ្មោះ សន សុន ,កាបូបដៃពណ៌ខ្មៅ ចំនួន ០១ និងលិខិតទិញលក់ម៉ូតូ ចាប់យកពីឈ្មោះ សន សុន ហៅ ខ្ចូ កាបូបដៃម៉ាក BOWEISI , ទូរសព្ទ័ដៃម៉ាកសាំសុងជារបស់ឈ្មោះ រឿន រ៉ូ។ ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបានពីជនសង្ស័យៈ ទូរស័ព្ទដៃម៉ាក ALCATEL ONETOUCH PIXI ពណ៌ទឹកប្រាក់ និង-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកមាស ចាប់យកបានពីឈ្មោះ រឿន រ៉ូ។
បច្ចុប្បន្នជនសង្ស័យ ភស្តុតាង និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕