មន្ត្រី​សាខា​កាំកុងត្រូល​បាន​ដុត​កម្ទេច​ផលិតផល​ម្ហូប​ខូចគុណភាព​ដែល​ដកហូត​បាន​១៨​លើក​មាន​ទំងន់​១.០៣៣​គីឡូក្រាម​

23-August-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ មន្ត្រី​សាខា​កាំកុងត្រូល​បាន​ដុត​កម្ទេច​ផលិតផល​ម្ហូប​ខូចគុណភាព​ដែល​ដកហូត​តាម​ទីផ្សារ​បាន​១៨​លើក​មាន​ទំងន់​១.០៣៣​គីឡូក្រាម​កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​រក​ឃើញ​ទំនិញ​មាន​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ដកហូត​រយៈពេល​៧​ក្នុង​ឆ្នាំ​២០១៨​ បាន​១៨​លើក​មាន​ទំងន់​១.០៣៣​គីឡូក្រាម​។​

លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជក​ខេត្ត​បាន​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចុះ​ពិនិត្យ​តាម​ទីផ្សារ​និង​ដកហូត​ទំនិញ​ខូចគុណភាព​បាន​ជាង​១​តោន​ត្រូវ​បាន​ដុត​កំទិច​ចោល​។​

លោក​ ស៊ុ​ ណា​រុង​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល​មន្ត្រី​សាខា​កាំកុងត្រូល​ត្រូវ​ចេះ​សហការ​គ្នា​ជា​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ធ្វើ​យ៉ាងណា​ត្រូវ​ធ្វើការ​ត្រួត​ចុះ​ពិនិត្យ​តាម​ទីផ្សារ​ក្នុង​ខេត្ត​ជា​ប្រចាំ​ដើម្បីពិនិត្យ​រក​ទំនិញ​ដែល​ខូច​គុណ​ដែល​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ទិញ​បរិភោគ​ធ្វើ​អោយ​ប៉ះពាល់​សុខភាព​។​

លោក​បាន​ដាក់​វិធានការ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​រឹត​បណ្តឹង​ទំនិញ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដើម្បី​ទប់ស្កាត់​អោយ​បាន​រាល់​ទំនិញ​ដែល​លួច​នាំ​ចូល​ជា​ទំនិញ​ខូចគុណភាព​និង​ទំនិញ​ហាមឃាត់​ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​ សំណូម​ដល់​កម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំ​ដែល​ត្រូវ​ចូលរួម​ទប់ស្កាត់​អោយ​រាល់​ទំនិញ​ដែល​ខូចគុណភាព​ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​បើសិនជា​មាន​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ត្រូវ​ទ​បើ​ស្កាត់​អោយ​បាន​រាល់​ទំនិញ​ហាមឃាត់​និង​ខូចគុណភាព​៕

ចំនួនអ្នកទស្សនា

    20607547

  • ថ្ងៃនេះ3711
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49941
  • ខែនេះ165091
  • ឆ្នាំនេះ165091
  • សរុប20607547